បញ្ហាផ្លូវភេទដែលធ្វើឲ្យបុរសបុរសគ្រប់វ័យពិបាកចិត្តនោះ គឺអ្វីក្រៅពីការឆាប់ចេញទឹកកាម នោះទេ។ តែអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះគឺកង្វល់ខ្លាចធ្វើឲ្យគួស្នេហ៍របស់ខ្លួនមិនពេញចិត្ត ឬត្រូវ មើលងាយថា មិនបានការ ប្រុសមិនកើត ។ ប្រសិនបើពេលនេះអ្នកពុំដឹងថា តើត្រូវធ្វើយ៉ាងណាអាច កែខៃបញ្ហានេះបានសូមសាកល្បងអនុវត្តតាមការណែនាំខាងក្រោមនេះលមើល……
១ ឧស្សាហ៍ថែទាំសុខភាពឲ្យបានមាំមួនដោយទទួលទានចំណីអាហារឲ្យបានគ្រប់ ក្រុមអាហារ
មិនត្រូវទទួលទានខ្លាញ់សត្វច្រើនពេកទេដើម្បីបង្ការការកកស្ទះសសៃឈាមដែលចិញ្ចិមអវៈយវៈភេទ។
ចូរហាត់ប្រាណជាប្រចាំ ដើម្បីជួយអោយសាច់ដុំរឹងមាំឈាមដើរល្អ សុខភាពល្អ ដែលទាំងនេះជា មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង់ការបាញ់ទឹកកាម។
២ សម្រាកអោយបានគ្រប់គា្រន់យ៉ាងហោចណាស់ ៦ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃប៉ុន្តែការដេកត្រូវ
លក់ស្កប់ស្កល់ពុំមែនលក់ភ្ញាក់ៗនោះទេ។
៣ ឧស្សាហ៍ហ្វឹកហាត់សមាធិនិងគ្រប់ការដកដង្ហើមចូលវែងៗ និងដកដង្ហើមចេញយឺតៗ
ព្រោះ នេះជាការហឹ្វកហាត់សមាធិនិងការគ្រប់គ្រង់ការធ្វើការរបស់សាច់ដុំផ្សេងៗដោយយកការដកដង្ហើមជា
គោល។
៤ គ្រប់ពេលងូតទឹកជម្រាស់កាយ នៅពេលល្ងាចសូមងូតទឹកដោយទឹកក្តៅឧណ្ហៗប្រមាណ
៥ នាទី ដើម្បីជួយឲ្យសាច់ដុំធូរស្បើយ និងចរន្តឈាមដើរបានល្អ ឬមួយក៏អ្នកអាចត្រាំក្នុងអាងទឹកក្តៅ
ឧណ្ហៗ ដែលមានសីតុណ្ហភាពប្រមាណ៤៥អង្សាក៏បាន។ លុះដល់ពេលអ្នកមានអារម្មណ៍ស្រួលខ្លូន
ហើយសូមលោកអ្នកចាប់ប្រដាប់ភេទរបស់អ្នកជំរុញឲ្យឈាមមានចលនាមកផ្តុំត្រង់អវៈយវៈភេទល្មម
អាចឲ្យវាងើបឡើងរឹងបាន។ ចូរម៉ាស្សាត្រង់នោះ ក្នុងមួយថ្ងៃ៥នាទី។
៥ លោកម៉ាស្ទើ និងចនសាន់ (Master
and Johnson)
អ្នកជំនាញផ្នែកភេទសាស្រ្តបានណែនាំ
ការប្រើវិធីការពារការឆាប់ចេញទឹកកាមឈ្មោះ SQUEEZE TECHNIQUE តាមរយៈការជួយខ្លួនឯង រហួតដល់ជិតដល់ចំនុចកំពូល(ជិតចេញទឹកកាម)
រូចប្រើម្រាមដៃទាំងពីរ (ម្រាមដៃនិងចង្អុលដៃខាង ដែលអ្នកស្ទាត់) ច្របាច់ត្រង់គន្លាក់អវៈយវៈភេទនៅផ្នែកខាងចុងយ៉ាងខ្លាំងដោយច្របាច់រហូតដល់
អ្នកប្រាកដចិត្តថា ឈប់ចេញទឹកកាម ហើយទើបដកដៃចេញ ហើយទុកអវៈយវៈភេទរបស់អ្នក ទន់ ស្វិតខ្លួនទើបចាប់ផ្តើមសាជាថ្មីម្តងទៀត។
៦ ផ្លាស់ប្តូរវិធីជួយខ្លួនឯង ដោយឲ្យគួស្នេហ៍របស់អ្នកជាអ្នកធ្វើឲ្យម្តងដើម្បីអាច មានអារម្មណ៍
ពុះកញ្រ្ជោលឡើង។ តែត្រូវចាំប្រាប់នាងថា ត្រូវច្របាច់ត្រង់ណាឲ្យដូចចំនុចទី៥ខាងលើ។
៧ ត្រង់នេះជាចំនុចសហការគ្នាពីគួស្នេហ៍ដោយភាគីប្រុសជាអ្នកត្រៀមខ្លួន ទទួលហើយភាគី
ខាងស្រីជាភាគីវាយលុក។ និយាយឲ្យស្រួលស្តាប់ទៅគឺអ្នកធ្វើជាសេះឲ្យនាងជិះ។ ខណៈដែលនាង កំពុងកំរើកចលនាតាមក្បាច់ប្រយុទ្ធនោះ
នៅពេលច្របាច់ផ្នែកខាងចុងអវៈយវៈភេទដូចការណែនាំដូច ខាងលើរហូតអារម្មណ៍របស់អ្នករសាយទើបអោយនាងប្រលែង។
បន្ទាប់មកធ្វើដូចគ្នាដែររហូតដល់អ្នក ពេញចិត្តហើយ ទើបបណ្តោយអោយទឹកកាមបាញ់ចេញ។
៨ ហ្វិកហាត់សាច់ដុំអាងត្រគាក ដោយធ្វើដូចទប់លាមកខណៈដែលអ្នកឈឺបទជើងធំរកកល់
នឹងចេញ។ លុះដល់មានអារម្មណ៍ថា មានកំលាំងច្របាច់រឹតត្រង់សាច់ដុំ (អវៈយវៈភេទ) ត្រង់នោះ
ហើយទើបចាប់ផ្តើមរាប់ពី១ ដល់ ១០ រូចបន្ថូរមកវិញ។ អ្នកត្រូវហ្វិកហាត់បែបនេះប្រមាណ ១០០
ទៅ ២០០ ដងក្នុងមួយថ្ងៃបន្តបន្ទាប់គ្នាប្រមាណ៣សប្តាហ៍នោះ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញមិនខាន។
៩ ប្រើថ្នាំពន្យាអោយបានយូរ ។ ថ្នាំប្រភេទនេះគ្រូពេទ្យភាគច្រើនមិនសូវមានការឯកភាពឲ្យប្រើ
ប៉ុន្មានទេប្រសិនមិនចាំបាច់។
១០ ឧស្សាហ៍អវៈយវៈភេទរបស់អ្នកជាប្រចាំរហូតដល់មានភាពស៊ាំនោះ
នឹងអាចកាត់បន្ថយ ការឆាប់ចេញទឹកកាមបានមិនខាន។
អត្ថបទដកស្រង់ពីទសនាវដ្តី