Sunday, April 5, 2015

សារៈប្រយោជន៍ ៧ ប្រការចំពោះការរួមរ័ក



មានមនុស្សមួយចំនួនយល់ថា ការរួមភេទធ្វើឲ្យមនុស្សបាត់បង់ការចង់ចាំ អស់កំលាំង សុខភាពចុះទ្រុឌទ្រោម និងចាស់មុនអាយុជាដើម។ ប៉ុន្តែឆ្លងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការរួមភេទមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់មនុស្សដូចជា ៖
១ សិចធ្វើឲ្យធូរភាពតានតឹងក្នុងអារម្មណ៍​
ផលប្រយោជន៍ដ៏សំខាន់នៃការរួមភេទនោះគឺ ធ្វើឲ្យសំពាធឈាមទាប នឹងកាត់បន្ថយនូវភាព តានតឹង ដោយយោងទៅតាមអ្នកស្រាវជ្រាវមកពីប្រទេសស្កុតឡែន  ដែលបានរាយការណ៍ពីការរក ឃើញរបស់ពួកគេនៅក្នុងសារពត៌មាន Psychology ពួកគេធ្វើការសិក្សាទៅលើស្រ្តីចំនួន ២៤នាក់និង បុរសចំនួន ២២ នាក់ ដែលពួកគេបានធ្វើការកត់ត្រាពីសំពាធឈាមរបស់ពួកគេដើម្បីឆ្លើយតបទៅនឹង ភាពតានតឹង (Stress) ។ មនុស្សដែលមានការរួមភេទមានភាពប្រសើរជាងមនុស្សដែលតម ឬជៀស វាងក្នុងការរួមភេទ​។
២ សិចធ្វើឲ្យអ្នកគេងលក់ស្រួល 
 

ឈានដល់ចំនុចកំពូលនៃតម្រេក ជាហេតុធ្វើឲ្យសំពាធមានដំណើរការបានល្អ ព្រមទាំងជំរុញ អោយដំណេកមានភាពល្អប្រសើរផងដែរ ។
៣ សិចកាត់បន្ថយនូវការប្រឈមមុខនឹងជំងឺមហារីកក្រពេញ
ការបញ្ចេញទឹកកាមជារឿយៗ អាចកាត់បន្ថយនូវការប្រឈមមុខនឹងជំងឺមហារីកក្រពេញរបស់ បុរសនៅពេលក្រុមអ្នកស្រាវជ្រាវធ្វើការត្រួតពិនិត្យរោគវិនិច្ឆ័យរបស់បុរសជាមួយនឹងក្រពេញទឹកកាម​​បុរស ដែលធ្វើការរួមរ័កជាប្រចាំជាមួយដៃគួជាមិនមានជំងឺមហារីកក្រពេញទឹកកាមទេ ក្នុងចំនោម បុរសដែលមានវ័យឈានដល់ ២០ ទៅ ៥០​ឆ្នាំនោះ។
៤ សិចកាត់បន្ថយភាពឈឺចាប់
ប្រសិនបើលោកអ្នកមានអាការៈឈឺក្បាល​ ឈឺសន្លាក់ដៃសន្លក់ជើង រោគសញ្ញាទាំងអស់នេះ អាចបានធូរស្បើយក្រោយពីការរួមរ័ករូច ព្រោះនៅពេលយើងធ្វើការរួមរ័ក សារធាតុអ៊ិនដូហ្វីន នៅក្នុង ខ្លួនកើនឡើង ជាហេតុធ្វើអោយការឈឺចាប់មានការធូរស្បើយផងដែរ ។
៥​ សិចបង្កើតនូវភាពស្និតស្នាល 

ការធ្វើការរួមភេទ និងការដល់ចំនុចកំពូល ធ្វើអោយយើងបង្កើតនូវសេចក្តីស្រលាញ់ និងទុក ចិត្តគ្នាបានមួយកំរិតថែមទៀត ។ ឆ្លងតាមការស្រាវជ្រាវបានបង្ហាញថា ការប៉ះពាល់ ស្ទាបអង្អែលគ្នា កាន់តែច្រើន កម្រិតនៃអ័រម៉ូនអូស៊ីតូស៊ីនកាន់តែខ្ពស់ផងដែរ ។ អ័រម៉ូនស៊ីតូស៊ីន ធ្វើអោយយើងថែរក្សា គ្នានិងព្រមព្រៀងទុកចិត្តគ្នា​។ កម្រិតអ័រម៉ូនស៊ីតូស៊ីនបានភា្ជប់ជាមួយអារម្មណ៍ផ្លូវចិត្តល្អទូលំទូលាយ ទៅកាន់ដៃគួរបស់អ្នកជាងពេលធម្មតា។
៦ សិចធ្វើឲ្យកាឡូរីក្នុងខ្លួនថយចុះ​
តែ៣០នាទីប៉ុណ្ណោះ សិចធ្វើអោយកាឡូរីក្នុងខ្លួនចំនួន៨៥ ឬច្រើនជាងនេះសាបរលាបបាត់ទៅ ។ សិច គឺជាសកម្មភាពហាត់ប្រាណដ៏អស្ចារ្យណាស់​ វាជួយអោយយើងប្រសើរទាំងផ្លូវកាយ និង ផ្លូវ ចិត្ត។
៧ សិចបង្កើនការបង្ការជំងឺដង្កាត់ផ្សេងៗ
សុខភាពផ្លូវចិត្តល្អ អាចធ្វើអោយសុខភាពផ្លូវកាយដំណើរបានល្អផងដែរ។ ការរួមភេទមួយដង ទៅពីរដងក្នុងមួយសប្តាហ៍ វាអាចផ្សារភា្ជប់ជាមួយនឹងកំរិតខ្ពស់នៃការការពាររាងកាយពីជំងឺដង្កាត់ ផ្សេងៗដែលត្រូវបានគេហៅថា (Immunoglobulin A  IGA  ) ដែលអាចការពារអ្នកពីភាពត្រជាក់ពេក និងជំងឺឆ្លងផ្សេងៗបានមួយចំនួន៕