ទោះជារោគស្នេហាពាក់ពាន់ទៅនឹងអារម្មណ៍ក៏ដោយ
ក៏យើងអាចគ្រប់គ្រង់វាឲ្យនៅក្នុងក្រប ខ័ណ្ឌដែរ យើងមិនត្រូវអោយវាទៅតាមអារម្មណ៍គ្រប់ពេលវេលាដែរ
ដូច្នេះយើងគួរតែគ្រប់គ្រង់វាឲ្យ មានប្រសិទ្ធិភាព
ដើម្បីរក្សាវាឲ្យនៅគង់វង្សហើយសុខសាន្តយូរអង្វែង។
១
មិនគួរឲ្យអ្វីដែលពិសេសគ្រប់ពេលវេលានោះទេ
ដឹងថាគេជាមនុស្សពិសេសសំរាប់យើង តែយើងមិនត្រូវធ្វើអ្វីដែលពិសេសរាល់ពេលសំរាប់
គេនោះទេ ព្រោះធ្វើឲ្យគេបានចិត្តក្លាយទៅជាមនុស្សអាត្មានិយមបានហើយម្យ៉ាងទៀតការដែលយក
ចិត្តគេច្រើនជ្រុលនោះវាក៏បកមកវិញនូវការមិនស្មើភាពគ្នាព្រោះគេមិនអាចធ្វើដូចយើងបានឡើយ
នាំមកនូវភាពសៅហ្មងដោយខ្លួនឯង វាជារឿងធម្មតាបំផុត
យើងធ្វើល្អដាក់គេគឺចងឲ្យគេធ្វើល្អដាក់ យើង
តែនៅពេលដែលគេធ្វើពុំបាននាំឲ្យខ្លួនឯងគិតតិចគិតច្រើនរហូតដល់អន់ចិត្តដោយខ្លួនឯង ។
២
កុំយកចិត្តគេពេក
ពុំមែនបានន័យថា មិនឲ្យខ្វល់ពីគេនោះទេ គ្រាន់តែយើងគួរតែដឹងពីតួនាទីខ្លួនជាអ្វីទៅបាន
ហើយ ដូចជាការនិយាយស្តីពុំចាំបាច់ផ្អែមពេកទេ ក៏មិនចាំបាច់រលួយពេកដែរ
វាងាយធ្វើឲ្យសាប គួរ
ប្រើវិធីរបៀបមិត្តស្និតស្នាលទៅវិញដោយស្មើភាពគ្នាទៅវិញទៅមកឡកឡើយទៅតាម កាលៈទេសៈ រូមេនទិចទៀតផង។
៣
កុំចង់ដឹងចង់លឺរឿងគេច្រើនពេក
ទោះជាមនុស្សពិសេសយ៉ាងណា ឬបេះដូងតែមួយក៏ដោយ
អ្នកត្រូវដឹងថាមនុស្សម្នាក់សុទ្ធតែ
មានរឿងផ្ទាល់ខ្លួនដែលមិនចង់ឲ្យអ្នកដៃគួររបស់ខ្លួនដឹង ទោះជារឿងនោះជារឿងល្អ
ឬយ៉ាងណាក៏ ដោយ
មនុស្សមានរឿងផ្សេងៗដែលមិនចង់ឲ្យស្រ្តីដឹងទោះជារឿងនោះមិនគួរលាក់បាំងក៏ដោយ ដូច្នេះ
យើងមិនត្រូវជជីករកហេតុផលនោះទេ ឬ គាស់កកាយឲ្យបែកធ្លាយចេញមកទេ ទុកឲ្យគេជាអ្នកសំរេច
ចិត្តក្នុងការនិយាយ បើនិយាយឲ្យចំទៅមនុស្សពុំចូលចិត្តឲ្យស្រ្តីមកខ្វល់ខ្វាយពីបញ្ហាផ្ទាល់ខ្លួនគេទេ
បើ គេគិតថាយើងអាចជួយគេបាន គេនឹងពិភាក្សាដោយខ្លួនឯង យកល្អកុំចង់ដឹង ចង់ឭរឿងច្រើនពេកនាំតែសៅហ្មងដល់រឿងគ្រួសារទេ។
៤
ប្រច័ណ្ឌ
រឿងនេះក៏ជារឿងសំខាន់ដែរ
ទីមួយអ្នកត្រូវដឹងថាមនុស្សគ្រប់រូបតែងតែមានវិធីដោះទុក្ខសោក ប្លែកៗពីគ្នា
ហើយសំខាន់ផងដែរបុរសពុំចូលចិត្តឲ្យស្រ្តីសម្តែងខ្លួនជាម្ចាស់ជីវិតរបស់គេឡើយ ដូច្នេះ
អ្នកគ្រាន់តែសំដែងខ្លួនឲ្យគេដឹងថា ខ្លួនជាប្រពន្ធជាអ្នករួមទុក្ខរួមសុខទៅបានហើយ
ម៉្យាងទៀតបើគេ មានគោលបំណងចង់គេចចេញពីអ្នក ទោះជាអ្នកខំហួងហែងយ៉ាងណាក៏ដោយ
វានៅតែមានថ្ងៃបញ្ចប់ ដដែល ដូច្នេះអ្នកគួរតែសម្តែងតួនាទីជាប្រពន្ធជាម្តាយរបស់កូន
និងសិទ្ធិរបស់ខ្លួនទៅបានហើយ។
៥
ព្យាយាមរកឱកាសសម្រាប់ខ្លួនឯង
អត្ថបទពី Internet