Tuesday, March 24, 2015

សារៈប្រយោជន៍ទឹកចំពោះសុខភាពយើង





ផឹកទឹកការពារគ្រូសក្នុងតម្រងនោម


សំរាប់អ្នកខ្លះមានអាការៈឈឺចង្កេះញឹកញាប់ ក្នុងនោះមិនថា ពេលអង្គុយយូរហើយមានអារម្មណ៍ឈឺចាប់ ហើយនៅស្ងៀមក៏ឈឺចាប់ ត្រូវតោងចាំទុកថា​ អាការៈទាំងអស់នេះ ជាសញ្ញាឈានទៅរករោគក្រួសក្នុងតម្រង នោមហើយ។ ក្រួសនេះអាចកើតបានទាំងប្រព័ន្ឋទឹកមូត្រ ក្នុងនោះមិនថា ក្រលៀន បំពង់ក្រលៀន ក្រពះឬប្លោក នោម ឬសូម្បីតែបំពង់ទឹកមូត្រ។ ក្រូសនេះមានមូលហេតុមកពីកករសារជាតិផ្សេងៗ មានដូចជាកាលស្យូម មាន នៅក្នុងទឹកដោះ សារជាតិអុកសាឡែត មានក្នុងបន្លែ និងអាស៊ីតមាននៅក្នុងគ្រឿងក្នុងសត្វ។ ដុំក្រូសមានទំហំប្រ មាណ ១ - ២ មីលីម៉ែត្រ រហូតដល់ប៉ុនកណ្តាប់ដៃ ។

មូលហេតុ 

            មូលហេតុចម្បងដែលធ្វើអោយកើតក្រូសក្នុងតម្រងនោម គឺកើតចេញពីការទទួលទឹគតិចពេក ដែលរាង កាយយើងត្រូវការទឹកយ៉ាងហោចណាស់១ថ្ងៃ ១ ទៅ ២លិត្រ ឬប្រមាណពី ៦ ទៅ៨ កែវ ។ នូវមានមូលហេតុមួយ ទៀត គឺបណ្តាលមកពីទទួលទានកាលស្យូមលើសពីតម្រូវការរបស់រាងកាយ។ រោគក្រូសក្នុងតម្រងនោមនេះ ភាគច្រើនកើតនៅត្រង់តម្រង់នោម ហើយកើតទៅលើស្រ្តីជាងបុរស។ អ្នកមានរាងកាយធាត់ ហើយនៅចន្លោះពី ២០ - ៤០ ឆ្នាំ ហើយក៏ជារោគកំណាចមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនគ្រោះស្ទះក្នុងតម្រងនោម។

ការព្យាបាលរោគនេះជាទូទៅគឺ៖ 


. វិធីអាល់ត្រាសោនក្រលៀនដើម្បីមើលថា មានដុំក្រួសនៅត្រង់តម្រងនោមដែរ ឬអត់?
២. ការពិនិត្យមើលទឹកនោមដើម្បីរកមើលថា មានគ្រាប់ឈាមនៅក្នុងទឹកនោមដែរ ឬអត់?
            ចំនុចដែលសំខាន់គឺ អាស្រ័យទៅលើថា ក្រូសក្នុងតម្រងនោមនោះកើតនៅត្រង់ណាដែរ​? ប្រសិនបើក្នុង ករណីដុំក្រូសនោះតូចអាចលេបថ្នាំរំលាយបាន។ ប៉ុនែ្តប្រសិនមានដុំក្រូសច្រើន តោងប្រើរលកឆកអេហ្វរំលាយ តែបើដុំក្រូសធំត្រូវពឹងផ្អែកលើការវះកាត់ទាំងស្រុង។


 អត្ថបទពី Internet,