ថែស្បែកតាមលក្ខណៈស្បែក
ដើម្បីថែស្បែកឱ្យបានអោយបានលទ្ធផលល្អ យើងត្រូវចេះប្រើរូបមន្ត
ឱ្យបានសមស្របទៅតាមលក្ខណៈស្បែក
ស្បែកមុខគ្រាម
អ្នកដែលមានស្បែកមុខគ្រាម
ចូរសាកល្បងល្ហុងទុំកិនម៉ដ្ឋមួយស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ និងទឹកដោះគោឆៅមួយមុខកន្លះស្លាបព្រាកាហ្វេបំពោកមុខប្រមាណ
២០នាទី រូចចាំលាងទឹកចេញ។ ធ្វើបែបនេះជាប្រចាំ មុខនឹងចាប់ផ្តើមម៉ដ្ឋឡើងជាមិនខាន។
ស្បែកស្ងួត
ចំពោះអ្នកមានស្បែកមុខស្ងួតគ្មានសំនើម
ចូរយកត្រសក់ផ្អរកិនមួយស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ នឹងទឹកក្រូចឆ្មាមួយស្លាបព្រាកាហ្វេ
លាបបំពោកលើផ្ទៃមុខប្រមាណ ១៥ ទៅ ២០ នាទី ចាំលាងទឹកចេញ។ ធ្វើបែបនេះជាប្រចាំ ធានាថាផ្ទៃមុខនឹងស្រស់បស់ឡើងវិញ។
ស្បែកកើតមុន
មុនជាបញ្ហារំខានចិត្តស្រីៗមិនតិចទេ
។ អ្នកដែលឧស្សាហ៏កើតមុន ចូរយកម្សៅរមៀតមួយស្លាបព្រាកាហ្វេ លាយជាមួយទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ
និងទឹកដោះគោជូរ ១ស្លាបព្រាកាហ្វេ លាបបំពោកលើមុខ ១៥នាទី រូចលាងមុខចេញ។ រូបមន្តនេះ ជួយកាត់បន្ថយបញ្ហាមុនបានច្រើន។
មុខជាំ និងមានស្នាមអុជខ្មៅៗ
ស្នាមជាំ
និងចំណុចខ្មៅៗ ប្រៀបដូចជាស្លាកស្មាមរកាំចិត្ត ដែលនៅជាប់ជីវិតស្រ្តីគ្រប់ជំហានដែរ។
អ្នកមានបញ្ហាបែបនេះ ចូរយកមើមឆៃថាវកិនឱ្យម៉ដ្ឋ១ស្លាបព្រាកាហ្វេ
លាយជាមួយទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ លាបបំពោកមុខ២០ នាទី ចាំលាងទឹកចេញ។
រូបមន្តនេះនឹងធ្វើឱ្យមុខរបស់លោកអ្នក ស្រស់ថ្លា រលាយបាត់អស់ស្មាមអុជខ្មៅ មួយកំរិតធំ។
រន្ឋស្បែកធំ
ការមានស្បែកធំ
នាំឱ្យមានវត្ថុស្មោគគ្រោកប្រមូលផ្តុំកកស្ទះរន្ឋស្បែកនឹងនាំមកនូវបញ្ហាផ្សេងៗដល់ស្បែក។
ចូរកំចាត់បញ្ហានេះដោយការយកប៉េងប៉ោះកិនម៉ដ្ឋ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ និងទឹកដោះគោជូរមួយមុខ
១ស្លាបព្រាកាហ្វេ បំពោកលើមុខ ២០នាទី ចាំលាងទឹកចេញ។ វានឹងជួយសំអាត ស្បែក បង្ហាប់រន្ឋស្បែក
នឹងជួយឱ្យស្បែកភ្លឺរលោងស្អាត។