Monday, April 6, 2015

អាហារដែលបង្កើនចំណង់ផ្លូវភេទ



         



អាហារមួយចំនួនមិនត្រឹមតែជំនួយដល់ការលូតលាស់រូបរាងកាយរបស់មនុស្សតែប៉ុណ្ណោះ​វាក៏ជាឱសថជួយដាស់រំញោចនូវអារម្មណ៍ផ្លូវភេទផងដែរ។ អាហារទាំងនោះវាផ្ទុកសារធាតុរ៉ែ វីតាមីន សារធាតុចិញ្ចិមដូចជា៖
            វីតាមីន A  ជួយដល់ការសំយោគអ័រម៉ូនភេទឲ្យមានដំណើរការល្អ ដែលធ្វើអោយអារម្មណ៍សិច កាន់តែប្រសើរឡើង។ វាសំបូរនៅក្នុងថ្លើមសត្វ ត្រី ប័រ ទឹកដោះ​ ហ្វ្រូម៉ាស្ស និងស៊ុត។


            វីតាមិន B ជំរុញឲ្យមានអារម្មណ៍ផ្លូវភេទ ហើយជំរុញមានចលនាឈាមហូរទៅកាន់សរីរាង្គ ផ្លូវភេទបានល្អ។ វីតាមីននេះមាននៅក្នុងគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ​ស្ងួត ឬក្រៀម ប្រេងរុក្ខជាតិ សាច់ ថ្លើម និងស៊ុតពណ៍លឿង។
            វីតាមីន B1 មាននាទីបញ្ជួនទៅកាន់សរសៃប្រសាទ និងផលិតថាមពលឆ្លងកាត់រាងកាយដែល បង្កើតនូវចំណង់ផ្លូវភេទ ហើយវាសំបូរទៅដោយវីតាមីន B ដែរ ។
            វីតាមីន B3 អាចបង្កើតអារម្មណ៍ផ្លូវភេទកាន់តែខ្លាំង ព្រោះវាជំរុញឈាមហូរទៅកាន់ស្បែក និង ភ្នាស់ស្បែកស្តើងៗ ព្រមទាំងធ្វើឲ្យមានបំរេករឹតតែខ្លាំង។ វាមាននៅក្នុងស្រូវសាឡី​ ត្រី (ពិសេសត្រីសា ម៉ុង​)​​ ថ្លើម សាច់សត្វ ផ្លែឈើអាល់ម៉ុន ។



            វីតាមីន B6  មានតួនាទីត្រួតពិនិត្យអ័រម៉ូនប្រូឡាក់ទីន ( prolactin ) ដែលជាអ្នកជំរុញឲ្យមានចំ ណង់ផ្លូវភេទ ។ វីតាមីននេះមាននៅក្នុងពន្លកនៃគ្រាប់ធញ្ញជាតិ សាច់ ថ្លើម សាច់ជើង ក្រលៀន ផ្នែក លៀងនៃស៊ុត ត្រី​ ទឹកដោះ ជាដើម ។
            វីតាមីន E ជាអធិរាជនៃវីតាមីនដែលផ្តល់នូវថាមពលសិច ហើយវាសម្បូរនៅក្នុងគ្រាប់ធញ្ញជាតិ​បន្លែពណ៍តង ថ្លើម ទឹកដោះ បឺរ ស៊ុត​។
            វីតាមីន C សំយោគអ័រម៉ូនភេទ ដែលសំបូរនៅក្នុងបន្លែស្រស់ៗ ។


            រ៉ែម៉ាញ៉េស្យូម មាននាទីផលិតអ័រម៉ូនភេទ និងបញ្ចូលទៅក្នុងសរសៃប្រសាទដែលជាហេតុជំរុញ ឲ្យមានអារម្មណ៍ផ្លុវភេទ ។ វាសំបូរនៅក្នុងកាកាវ សណ្តែកសៀង ផ្លែអាល់ម៉ុន ពោត នំបុ័ង បន្លែផ្សេងៗ
            សេលេញ៉ូម ជួយផលិតទឹកកាម ហើយនៅក្នុងរាងកាយបុរសពាក់កណ្តាលនៃធាតុនេះមាន​នៅ ក្នុងពងស្វាសនិងបំពង់ទឹកកាម ពេលដែលបុរសបញ្ចេញទឹកកាមវាក៏បាត់បង់ក្នុងបរិមានច្រើន។


            ស័ង្កសី ផលិតតេស្តូស្តេរូន និងអ័រម៉ូនភេទដទៃទៀត វាផ្ទុកនៅក្នុងថ្លើម ស៊ុត និងសាច់។
            អាស៊ីតខ្លាញ់ សំខាន់ការផលិតអ័រម៉ូនភេទ ព្រមទាំងប្រមូលផ្តុំនូវពពកវីតាមីនដែលធ្វើឲ្យមានចំ ណង់ផ្លូវភេទ និងធ្វើឲ្យចំណង់សិចកើនឡើង។
            វីតាមីន D ធ្វើឲ្យអារម្មណ៍សិចពុះកញ្ច្រោល ដែលវាសំបូរនៅក្នុងថើ្លម ទឹកដោះ ខ្លាញ់ត្រី និងបឺរ ៕