Friday, April 10, 2015

ទទួលទានតាមក្រុមឈាមដើម្បីទទួលបានសុខភាពល្អ







           ឈាមប្រភេទ A: គួរទទួលទានអាហារប្រភេទបន្លែពណ៍ខៀវ លឿង ក្រហម ដូចជា ការ៉ុត ល្ពៅ ជានិច្ចកាល ព្រោះវាមានសមត្ថភាពជួយការពារជំងឺមហារីកយ៉ាងល្អ ចំណែកឯប្រភេទភេសជ្ជៈវិញ គួរជ្រើសរើសបៃតងជាប្រចាំ ព្រោះវាជួយប្រព័ន្ធការពារបានយ៉ាងប្រសិទ្ធភាព តែគួរកំនត់បរិមាណ ជាតិស្ករ កាហ្វេ និងគ្រឿងស្រវឹងអោយមែនទែន ព្រោះធាតុទាំង៣នេះ អាចដុតបំផ្លាញ់សរីរាង្គក្នុងរាង កាយឱ្យធ្វើការយឺតជាងមុន។


            ឈាមប្រភេទ B:  មនុស្សស្ថិតក្នុងក្រុមឈាមប្រភេទនេះ អាចទទួលបានទាំងសាច់សត្វ និងបន្លែគ្រប់ប្រភេទ។​​ ជាងនេះទៅទៀត គួរតែបន្ថែមទៅដោយអាហារដែលសំបូរទៅដោយការផ្សំ ដោយទឹកដោះគោជូរ នោះកាន់តែប្រសើរ។ ព្រោះវាអាចជួយនូវប្រព័ន្ធការពារនៃសារពាង្គកាយ។ ម្យ៉ាង ទៀត ចំពោះមនុស្សក្រុមឈាមនេះ ច្រើនតែទទួលភាពអផ្សុកចូលមករំខានបានយ៉ាងងាយ ខ្វាយខ្វល់ ទៅលើរឿងគ្រប់យ៉ាង ដូចនេះគួរតែហាត់ប្រាណឱ្យបានញឹកញាប់ដើម្បីបំបាត់អារម្មណ៍មិនល្អទាំងនេះ ចេញ។

 
            ឈាមប្រភេទ O : គួរតែទទួលទានអាហារដែលមានជាតិអាស៊ីតខ្ពស់ ក្នុងការជួយសំរួលដល់ ក្រពះ ប៉ុន្តែគួរជៀសវាងដូចជា ស្រាបៀ កាហ្វេ តែ ទឹកក្រូច និងផលិតផលសំរេចដូចជា ទឹកដោះគោ ជាដើម។ តែគួរទទួលទឹកសណ្តែកសៀង និងសាច់សត្វគ្រប់ប្រភេទឱ្យបានជាប្រចាំ ព្រោះវាសំបូរទៅ ដោយអាស៊ីតក្រពះខ្ពស់ក្នុងការកិនអាហារបានយ៉ាងល្អ។ យកល្អគួរញាំគ្រាប់ល្ពៅជាប្រចាំ ក្នុងមួយ សប្តាហ៍យ៉ាងហោចណាស់ក៏បាន ៣ ទៅ៤ ដងដែរ។


            ឈាមប្រភេទ AB : ដោយសារមានចំនុចខ្សោយត្រង់ផ្លូវអាហារ ដូចជា ពោះវៀន ក្បាលពោះ វៀន ដូចនេះ គួរទទួលទានអាហារប្រភេទសាច់សត្វអោយបានតិចតួច តែគួរគប្បីទទួលទានផ្លែឈើ អោយបានច្រើនដូចជា ចេក ស្វាយ ក្រួច នឹងទទឹមកុំអោយដាច់ រីឯអាហារប្រចាំថ្ងៃនោះ គួរតែជាប្រ ភេទអាហារងាយៗដូចជា ត្រី ជាដើម ព្រោះវាល្អបំផុតសំរាប់ក្រុមឈាមប្រភេទ  AB នេះ។

 អត្ថបទៈ ភីរ៉ាណា