Monday, April 6, 2015

អាហារ ៥ យ៉ាងធ្វើឲ្យបុរសមានរាងសង្ហា



      


   វីតាមីន C  
            ដើម្បីធ្វើឱ្យផ្ទៃមុខស្រស់ល្អ ប្រាកដជាគ្មានស្រ្តីឯណាចូលចិត្តបុរសដែលមានផ្ទៃមុខ ជ្រៀវជ្រួញនោះទេ។ ត្របែកស្រស់គឺអាចជួយបានច្រើន មួយអាទិត្យយើងញាំតែពីរទៅបីផ្លែ វីតាមីន C នៅក្នុងត្របែកស្រស់គឺមានច្រើនជាងនៅក្នុងក្រូចដល់ទៅ ៥ដង វាជួយបន្ថែមនូវជាតិកោសិកា ហើយ និងកំលាំងបានច្រើន ដើម្បីតតាំងនឹងមេរោគផ្សេងៗ ដែលជាដើមហេតុធ្វើឱ្យផ្ទៃមុខជ្រៀវជ្រួញ ជាពិសេសត្របែកអាចរកទិញបាននៅគ្រប់ទីផ្សារ នៅហាងទំនើបបានទាំង។

     
 ព្យាបាលភ្នែកក្រហម                     
         បើមើលទៅភ្នែកប៉ោងៗ ដូចជាចុះពីយន្តហោះនោះ សូមបន្ថែមកំលាំងដោយ អាហាររបស់  pop ice ដោយការញាំស្ពៃខ្មៅ ព្រោះបន្លែប្រភេទនេះអាចជំនួយដល់កែវភ្នែកសស្អាត ត្រូវ ទិញមកដោយស្រស់ៗហើយក្លាសេទុកក៏បានដែរ ត្រូវញាំមួយអាទិត្យ៣ដង​ទើបជាការប្រសើរ។
     ការព្យាបាលច្រមុះក្រហម 
         ការផឹកមិនងាយស្រវឹងព្រោះការស៊ីជោរ នៅពេលដែលជួបមិត្តភក្ត័អាច ធ្វើឱ្យយើងមានច្រមុះក្រហមចេញមកដោយមិនដឹងខ្លួនប្រើរបស់ឆ្ងាញ់ដូចជា ស្ករប័រីជាជំនួយការដ៍ល្អ ព្រោះថាវាមានវីតាមីនជួយទប់ស្កាត់សរសៃឈាមមិនឱ្យចេញមកខាងក្រៅបាន ទិញមកទុកញាំលេងៗ ពេលនឹកឃើញ។

   

  បង្កើនកោសិការប្រឆាំងនឹងជាតិពុល
        ផ្សែងឡាន ផ្សែងបារី និងធូលីដីទាំងអស់ដែលមាននៅក្នុងទី ក្រុងសុទ្ធតែមានគ្រោះថ្នាក់ដល់សុខភាពទាំងអស់ ជាតិពុលទាំងអស់នេះសុទ្ធតែបំផ្លាញ់វីតាមីនE ដែលជួយរក្សាផ្ទៃមុខរបស់យើងឱ្យរលាយអស់ តែយើងអាចដោះស្រាយបានដោយការញាំផ្លែបឺរ ដែល ពោពេញដោយវីតាមីន E មួយអាទិត្យញាំតែម្តងបានហើយ ព្រោះវាជាផ្លែឈើដែលមានជាតិកាល ស្យូមខ្ពស់ណាស់ វិធីដែលញាំឱ្យល្អបំផុតគឺ ការញាំជាមួយសាឡាត ឫពុះជាចំនិតៗដើម្បីញាំ ព្រោះវា​ជួយដល់រាងកាយរបស់យើង តែភាគច្រើនបុរសមិនចូលចិត្តញាំច្រើនដងទេ ប៉ុនែ្តមិនថាញាំវីតាមីនE បានប៉ុណ្ណាក៏ដោយផ្ទៃមុខត្រូវតែលាងឱ្យស្អាតជារៀងរាល់ថ្ងៃ។


     ការទុកសក់អោយបានយូរ
         ការងារធុញថប់ជាប់រវល់ រឿងទាំងនេះធ្វើឱ្យមិនបានគិតដល់សក់នៅ លើក្បាលទេ ហើយបើខ្វះជាតិអាហារវិញនោះបញ្ហាជ្រុះសក់កើតមានច្រើនដែរ រឿងនេះពងមាន់វា អាចជួយបាន ព្រោះវាមានកោសិកា ដែលអាចជួយការពារមិនឱ្យសក់ជ្រុះបានថែមទាំងមានវីតាមីន B ជួយបំបាត់ការនឿយហត់ទៀតផង មួយអាទិត្យញាំប្រហែល ៦ គ្រាប់ ប៉ុន្តែត្រូវញាំទាំងឆៅ ៕
អត្ថបទពី ឆាំ សុភាព