តើអ្នកទាំងអស់គ្នាបានដឹងទេថា ការទទួលទានស៊ុតឆៅអាចផ្តល់វិបាកដល់សុខភាព របស់យើង កំរិតណា?
ថ្ងៃនេះយើងខ្ញុំសូមយករឿងទាំងនេះមកជម្រាបជូន
ព្រោះថាមនុស្សគ្រប់គ្នាតែងតែគិតថា ការទទួលទានស៊ុតឆៅ១ថ្ងៃ ១គ្រាប់នៅពេលព្រឹក វាមានសមត្ថភាពព្យាបាល
និងថែរក្សាសម្លេងបាន យ៉ាងល្អ តែធាតុពិតទៅ ការទទួលស៊ុតឆៅ គឺទទួលបានសារធាតុបំប៉នតែពាក់កណ្តាលតែប៉ុណ្ណោះ
និងសារធាតុម្យ៉ាងដែលមានតួនាទីប្រឆាំងទប់ទល់កុំអោយរាងកាយទទួលនូវវិតាមីន B តែបើប៉ះចំ ស៊ុតដែលមានជំងឺនោះ
ពិតជាមានបញ្ហាធំហើយ ដែលជាកត្តាដែលធ្វើឱ្យអ្នកបរិភោគអាចឆ្លងជំងឺបាន យ៉ាងងាយ វិធីដែលល្អគួរតែទទួលទានស៊ុតឆ្អិនទើបល្អ។
អាស្រ័យហេតុនេះហើយ ទើបយើងមិនគួរទទួលទានស៊ុតឆៅនោះទេ
ព្រោះមានតែគុណវិបត្តិ ដល់អ្នកទទួលទានតែប៉ុណ្ណោះ។
ជាងនេះទៅទៀត យើងពុំគួរចៀនស៊ុតឆ្អិនតែម្ខាងនោះដែរ ដើម្បីសុវត្តិភាពរបស់អ្នក។
អត្ថបទៈ ភីរ៉ាណ