Saturday, April 11, 2015

វិធីក្នុងការបង្កើនទម្ងន់ រាងកាយរបស់អ្នក





E-mailPrintPDF
           ការមានទម្ងន់ខ្លួនស្រាលឬស្គម គឺជាបញ្ហាមួយដែល តែងតែកើតមាន នាពេលបច្ចុប្បន្ននេះ។ មូលហេតុ ដែលអាច បណ្តាលអោយអ្នក មានស្ថានភាពបែបនេះនោះគឺ អាចដោយសារតែ ការកើនឡើងនូវកម្រិត ស្ត្រេស ការបរិភោគអាហារមិនទៀតទាត់ និង ទំលាប់នៃការទទួលទានអាហារ ដែលមិនបានផ្តល់ផល ល្អចំពោះសុខភាព ឬ ការមិន សូវធ្វើការហាត់ប្រាណ និង ក៏វាអាចជាតំណពូជ។
ប្រសិនបើអ្នកកំពុងស្វែងរក ពីវិធីក្នុងការបង្កើនទម្ងន់របស់អ្នក អោយបានពីរបីគីឡូទៀត នោះអ្នកអាចនឹងសាកល្បង អនុវត្តនូវវិធីមួយចំនួន ដូចខាងក្រោមនេះ ។ ចំណុចទីមួយនោះគឺថា អ្នកត្រូវពង្រឹងទម្ងន់របស់សាច់ដុំអ្នក ហើយចំណុចទីពីរនោះគឺ អ្នកត្រូវ រក្សាអោយ ជាតិ ខ្លាញ់ ដែល មានផលមិនល្អ អោយស្ថិតនៅឆ្ងាយពីខ្លួនអ្នក ។
អ្នកអាចធ្វើការណាត់ជួបជាមួយនឹង អ្នកជំនាញផ្នែក អាហារបំប៉ន ដើម្បីរៀបចំគម្រោងអាហារ ដែលផ្តល់សុខភាពល្អ, គ្មានខ្លាញ់ និង ជាអាហារដែលសំបូរទៅដោយ ជាតិកាឡូរី។ អ្នកក៏ត្រូវតែ ផ្តោតផងដែរទៅលើ ការហ្វឹកហាត់ផ្នែករាងកាយ ដើម្បីទទួលបានលទ្ធផល លឿនជាទី គាប់ចិត្ត។ តែទោះជាយ៉ាងណាក៏ដោយ វាមាននូវវិធីក្នុងការជួយបង្កើនទម្ងន់ មួយចំនួនដែលមានភាពងាយស្រួល សម្រាប់អ្នក ក្នុងការអនុវត្តន៍តាម ដែលវាហាក់នឹងអាចជួយអ្នកបាន។
វិធីដ៏សាមញ្ញ ក្នុងការជួយបង្កើនទម្ងន់របស់អ្នក
ទទួលទាននូវទឹកដោះគោ ក្រឡុកជាមួយនឹងផ្លែចេក អោយបានមួយកែវពេញ យ៉ាងហោចណាស់ពីរដង ក្នុងមួយថ្ងៃ។ ជាជម្រើសផ្សេងទៀត អ្នកអាចទទួលទានផ្លែចេក អោយបានយ៉ាងតិចណាស់ ៣ផ្លែក្នុងមួយថ្ងៃ ។ អ្នកអាចបន្តញុំាវា ជាមួយនឹងទឹកដោះគោមួយកែវ ឬ ទឹកដោះគោកកមួយចាន។ ប្រសិនបើ អ្នកមិនចូលចិត្តទទួលទាន ផ្លែចេកនោះទេ អ្នកក៏អាច កិនផ្លែឈើគ្រប់មុខចូលគ្នា ជាមួយនឹងទឹក ដោះគោ។ផ្លែឈើទាំងនោះ អាចនឹងជួយផ្តល់ជាតិស្ករដល់ ប្រព័ន្ធការពារអ្នកបានគ្រប់គ្រាន់ ហើយទឹកដោះ គោគឺជាប្រភពដ៏ល្អ នៃប្រូតេអ៊ីន។
ផ្លែត្រសក់ស្រូវ ក៏ជាកត្តាជំរុញនៃការ កើនទម្ងន់របស់អ្នកបានផងដែរ។ អ្នកត្រូវ ទទួលវាអោយ បានបី ផ្លែធំៗ ក្នុងមួយថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អ ។

ផឹកទឹកដោះគោក្តៅឧណ្ណៗ ដែលមានលាយជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ អោយបានជាប្រចាំ។ ដូចគ្នានេះដែរ អ្នកអាចបន្ថែម date palms , ផ្លែល្វា និង ផ្លែអាល់មុន ទៅក្នុងទឹកដោះគោ និង ដាក់អោយវា ក្តៅ។ វាអាចជាវិធីដ៏ល្អ សម្រាប់អ្នកទាំងឡាយណា ដែលកំពុងព្យាយាម ប្រឈមនឹងបញ្ហាទំងន់ខ្លួនស្រាល នេះ។
ផ្លែស្វាយ គឺជាប្រភេទផ្លែឈើផ្សេងទៀត ដែលត្រូវបានគេគិតថា វាមានប្រសិទ្ធភាព ក្នុងការជួយបង្កើន ទម្ងន់របស់អ្នក។ អ្នកអាចញុំាផ្លែស្វាយមួយផ្លែ រួចបន្ថែមជាមួយនឹងទឹកដោះគោមួយកែវ ។ ឬក៏អ្នកអាច ធ្វើទឹកដោះគោក្រឡុក ជាមួយនឹងផ្លែស្វាយ ហើយទទួលទានអោយបានទៀងទាត់ នៅក្នុងរយៈពេលមួយ ខែ។ វិធីនេះ ត្រូវបានគេជឿថា ធ្វើអោយអ្នកកើនទម្ងន់បានយ៉ាងឆាប់។
ទំពាំងបាយជូរក្រៀម គឺបានជួយក្នុងការ បង្កើនទម្ងន់របស់អ្នក។ អ្នកអាចពិចារណាពី ការទទួលទានវា អោយបាន ៣០ក្រាមជារៀងរាល់ថ្ងៃ។
ផ្លែល្វា គឺជាការព្យាបាលដ៏ប្រសើរបំផុត សម្រាប់បញ្ហាដែលទាក់ទងនឹង ការមិនឃ្លានអាហារ និង ការស្រកទំងន់។ យកវា ពី ៣ ទៅ៤ផ្លែ ជ្រមុជចូលទៅក្នុងទឹក ទុកវាចោលមួយយប់ និង យកវាមកប្រើ នៅក្នុងព្រឹកស្អែក។
យកម្ស៉ៅយិនស៊ិន មកលាយជាមួយនឹង ម្ស៉ៅគ្រាប់ផ្លែទទឹម ហើយទទួលទានវាជា ពីរដងក្នុងមួយថ្ងៃ ជាមួយនឹង ទឹកដោះគោមួយកែវ ឬ ជាមួយនឹងទឹក។ អ្នកអាចប្រើវា សម្រាប់ការស្រកទម្ងន់ និង ការបង្កើនថាមពលរាងកាយ។
ប្រសិនបើវិធីសាមញ្ញទាំងនេះ នៅតែមិនមានប្រសិទ្ធភាពចំពោះអ្នកទេ នោះអ្នកត្រូវស្វែងរកដំបូន្មាន ពីអ្នក ជំនាញផ្នែកអាហារបំប៉ន ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត ៕
 

អត្ថបទ ពី : www.health.com.kh