Tuesday, May 5, 2015

កំចាត់កំណកធ្មេញពណ៏លឿង



       

       
      មានមនុស្សជាច្រើននាក់ណាស់ដែលប្រឈមនឹងបញ្ហាធ្មេញឡើងកំណកពណ៏លឿងរហូតដល់មិនហ៊ានញញឹម ព្រោះខ្លាចគេឃើញធ្មេញរបស់ខ្លួន។
ធ្មេញឡើងពណ៏លឿងមានមូលហេតុជាច្រើនយ៉ាង ដូចជាទទួលទានអាហារដែលមានពណ៏ ឬការទទួលភេសជ្ជៈ​ មានទឹកតែ កាហ្វេ ជាប់ជារៀងរាល់ថ្ងៃ គួបផ្សំនឹងការដុសធ្មេញមិនបាន ស្អាតទៀតនោះអាចមូលហេតុធ្វើអោយធ្មេញឡើងពណ៏លឿងបានដែរ។
            ពេលនេះយើងមានវិធីធ្វើអោយធ្មេញស ដោយងាយដោយមិនចាំបាច់ពឹងផ្អែកលើឡាហ្សែរ៏ ដែលមានតំលៃថ្លៃហើយក៏មិនចាំបាច់ប្រើថ្នាំដុសធ្មេញដែលផ្សំពីសារធាតុពិសេសណាមួយឡើយ។​ វិធីពិសេសគឺណែនាំអោយទំពាផ្លែឈើដែលមានសាច់ស្រួយដូចជា ផ្លែត្របែក ផ្លែប៉ោម ការ៉ុត ក្រោយ​ទទួលទានអាហាររាល់ថ្ងៃ។
            សាច់ផ្លែឈើទាំងនោះវាជួយសំអាតកំណកស្មោគគ្រោកដែលជាប់នូវសាច់ធ្មេញបាន។ ប៉ុន្តែ វិធីនេះទាមទារយះពេលវែងបន្តិចទើបឃើញផល។ ព្រោះវាមិនអាចឃើញលទ្ធផលឆាប់ៗដូចប្រើ ឡាហ្សែរ៏នោះទេ ឫវិធីព្យាបាលដោយសារជាតិគីមីនោះទេ។ វិធីនេះធានាបានថាទទួលបានសុវត្តិភាព និងសំចៃបានច្រើន ថែមទាំងវីតាមីន បានពីផ្លែឈើទាំងនោះដល់សុខភាពស្បែកទៀតផង៕

អត្ថបទពី Internet.