Tuesday, May 5, 2015

រូមភេទ៨ដងក្នុងមួយខែមានសុខភាពល្អបំផុត







តាមការស្រាវជ្រាវបានអោយដឹងថា ចំពោះអ្នកដែលរៀបការហើយតែងតែមានសុភមង្គល ជាងអ្នកដែលនៅលីវជាពិសេសចំពោះអ្នកដែលបានរៀបការហើយនូវចន្លោះរយះពេល៥ឆ្នាំគឺមាន សុភមង្គលជាទីបំផុត។​ រីឯអ្នកដែលរៀបការពី ៥ឆ្នាំឡើងទៅ សុភមង្គលអាចចុះអន់ថយបន្តិច។ ម្យ៉ាង ទៀតបើប្រៀបធៀបជាមួយអ្នកមិនទាន់រៀបការ ព្រមទាំងអ្នកពំទាន់មានដៃគូស្នេហា គឺមិនមានសុភមង្គលទាល់តែសោះ។ ក្រៅពីនេះគេក៏បានស្រាវជ្រាវរកឃើញផងដែរថា ចំពោះគួស្វាមី ភរិយា ឬដៃគួស្នេហាដែលបានរួមភេទ ៨ដងក្នុងមួយខែ (ពីរដងក្នុងមួយសប្តាហ៍) គឺមានសុភមង្គលជាទីបំផុត ហើយបើរួមភេទលើសពី ៨ដង សុភមង្គលថយចុះ។ 

·         ផលវិបាកខ្លះៗនៅពេលរួមភេទច្រើនជ្រុល
១ មានអារម្មណ៍នឿយណាយ ទ្រមឹងទ្រមឺង ខ្ចិលច្រអូស ធ្វើការខ្ចីខ្ជា កំលាំងចិត្តក្នុងការសិក្សាមិន បានប្រមូលផ្តុំ និងល្មោភដេក។
២ រាងកាយទាំងមូលគ្មានកំលាំងកំហែង ចុកចង្កេះ ទន់ជើង មិនចង់កំរើកដៃជើង ឈឺក្បាលវើលមុខ
៣ មុខស្លេកស្លាំង ភ្នែកទាំងគួស្រវាំងមើលបែកផ្សែង ទឹកមុខស្រពាប់ស្រពោន រាងកាយស្គមស្គាំង
៤ ខ្យល់ដង្ហើមខ្លី បេះដូងលោតញាប់ ឧស្សាហ៍បែកញើស ដេកមិនលក់បកមិនល្ហើយ និងសុបិនច្រើន។
៥ ការបរិភោគអាហារធ្លាក់ចុះ មិនចង់ហូមចុក ក្រពះមានបញ្ហា ព្រមទាំងអារម្មណ៍រងេរងើ៕

អត្ថបទពី Internet