Sunday, May 10, 2015

៣ យ៉ាងដែលគួរស្នេហ៏គួយល់ដឹង






ក្រោយពេលមនុស្សពីរនាក់ចាប់ដៃគ្នាសាងពន្លកស្នេហ៍ ភាពយល់ចិត្តគ្នាជាមូលដ្ឋាននៅក្នុង បរិយាកាសជុំវិញនៃសេចក្តីស្នេហា ក៏ចាំបាច់ត្រូវស្វែងយល់ដឹងដើម្បីសំរបសំរួលខ្លួនឱ្យស៊ីចង្វាក់គ្នា ព្រោះថាភេទនីមួយៗរមែងមានគំនិតខុសៗគ្នារហូតឈានទៅរកការភាន់ច្រឡំគ្នាក៏ថាបាន។
១ ស្នេហា
ទោះបីចិត្តអ្នកទាំងពីរត្រូវរូវគ្នាក្តី ក៏ប៉ុន្តែមិនមែនមានន័យថាតម្រូវការនៅក្នុងភេទត្រូវគ្នាដែរ។ ស្នេហាគឺជាការពាក់ពាន់គ្នាជាមួយទស្សនៈបុគ្គល ព្រោះបុគ្គលម្នាក់ៗរមែងផ្តោតក្តីសង្ឃឹមទៅលើរឿង ស្នេហាខុសៗពីគ្នា។ អ្នកខ្លះចាត់ទុកស្នេហាជាអ្វីៗសព្វបែបសព្វយ៉ាងសម្រាប់ខ្លួន។ រីឯអ្នកខ្លះទៀត យល់ឃើញថាជារឿងតូចមួយនៅក្នុងជីវិតរបស់ខ្លួន មិនសំខាន់ណាស់ណាទេ។
សម្រាប់បុរសភាគច្រើនផ្តោតស្នេហាទៅលើមនុស្សដែលពួកគេមានអារម្មណ៍ថា រស់នៅជា មួយ ហើយមានសេចក្តីសុខបំផុត។ ផ្ទុយទៅវិញបើពួកគេលែងមានអារម្មណ៍ដូចពោលខាងលើ អាច បញ្ចាក់បានថា នារីម្នាក់នោះលែងមានន័យសំរាប់ពួកគេតទៅទៀតហើយ។
សម្រាប់ស្រ្តីភាគច្រើន ចាត់ទុកស្នេហាគឺជាវត្ថុដែលស្រស់ស្អាតបំផុតនៅក្នុងជីវិតរបស់នាង។ ស្នេហាធ្វើអោយស្រ្តីមិនតែលតោល ហើយស្នេហាជាកំលាំងជំរុញចិត្តក្នុងដំណើរការជីវិតប្រចាំថ្ងៃ ទៀតផង។
២ ការផ្តល់អោយសំរាប់សេចក្តីស្នេហា
ពេលមានស្នេហារមែងមានការព្រមព្រៀងមើលការថែទាំ និងប្រគល់ពេលវេលាដល់ស្នេហា។​ ការមើលថែទាំស្នេហា ចំនុចដែលសំខាន់ត្រូវប្រគល់ចិត្ត និងពេលវេលាមិនតិចនោះទេដើម្បីបំប៉នដល់ ស្នេហា។ អ្នកដែលទើបលះបង់ភាពបរិសុទ្ធជាច្រើននាក់មានអារម្មណ៍ថា​ ខ្លួនឯងត្រូវចំណាយពេល វេលាយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចគ្នាទៅលើរឿងមួយនេះ។ ព្រោះថាពេលមុនៗមក ធ្លាប់មានពេលវេលាទុកអោយខ្លួនឯងច្រើន តែពេលនេះត្រូវងាកមកប្រើពេលវេលាជាមួយនឹងស្នេហា រហូតគ្មានពេលវេលាសប្បាយដូចពេលមុនទេ។
តែបើមើលផ្លូវល្អលើស្នេហា ទោះបីត្រូវចំណាយពេលវេលាដល់ស្នេហាក្តី ក៏វាប្រហែលជាល្អជា ជាងមានពេលវេលាទំនេរច្រើនសន្ធឹកសន្ធាប់ហើយត្រូវត្រម៉ង់ត្រម៉ោចតែម្នាក់ឯងដែរ។
សំរាប់បុរសភាគច្រើន ស្នេហាត្រូវគេចាត់ទុកជារឿងសំខាន់មួយបន្ទាប់ពីភាពទទួលខុសត្រូវលើ តួនាទីការងារ។ នៅពេលណាគេទំនេរពីការងារ ទើបគេនឹកដល់ស្នេហា ហើយការផ្តល់ពេលវេលាដល់ ស្នេហារបស់ពួកគេក៏មិនត្រូវជួបមុខគ្នារាល់ថ្ងៃ​ ឬត្រូវទៅគ្រប់ទីកន្លែងដែរ គ្រាន់តែលើកទូរសព្ទដើម្បីសំដែងការនឹក រលឹកដល់គ្នាពេលបាត់មុខម្តងម្កាល់នោះ បុរសគេមានអារម្មណ៍ថា គឺគ្រប់គ្រាន់សំរាប់ស្នេហាហើយ។
សម្រាប់ស្រ្តីភាគច្រើន ស្នេហាគឺប្រែក្លាយទៅជាអទិភាពចម្បងដែលពួកនាងអាចដកដៃចេញពី អ្វីៗសព្វយ៉ាងបានភ្លាមៗ សម្រាប់ស្នេហារបស់នាង។ ស្រ្តីអាចរីករាយ និងផ្តល់អាចផ្តល់ពេលវេលា បានពេញទំហឹងស្របពេលពួកផ្តោតក្តីសង្ឍឹមថា ភាគបុរសនឹងតបស្នងមកវិញនូវការចំនាយសព្វបែប យ៉ាងដូចខ្លួននាងដែរ។
ក្នុងលក្ខខ័ណ្ឌដូចគ្នានេះដែរ ស្រ្តីខ្លួនឯងក៏មានអារម្មណ៍ថា​ បុរសច្រើនផ្តល់ក្តីស្រលាញ់ចំពោះ ស្នេហាក្នុងពេលថ្មីថ្មោងប៉ុណ្ណោះ។ បន្ទាប់ពីនោះ ការផ្តល់អោយរបស់បុរសក៏ស្រុតចុះជាលំដាប់។
3. ការសំដែងចេញនូវស្នេហា
រឿងដែលមនុស្សស្រលាញ់គ្នាត្រូវសំដែងចេញនូវភាពស្រស់ស្រាយរ៉ូមែនទិចជារឿងធម្មតា តែព្រហ្មលិខិតកំនត់អោយមនុស្សម្នាក់ៗមិនស្មើគ្នានោះទេ។ គូស្នេហ៍ខ្លះចូលចិត្តសម្តែងចេញស្អិតរមូត ដូចនំចាខ្វៃ អ្នកខ្លះក៏សម្តែងចេញដូចមនុស្សមិនស្គាល់គ្នាទៅណាមកណាជាមួយគ្នាពិតមែន តែដើរឃ្លាតឆ្ងាយពីគ្នា រហូតដល់អ្នកប្រទះឃើញអត់ឆ្ងល់មិនបានថា ស្រលាញ់គ្នាពិតដែរ ឬអត់?
ការបង្ហាញសេចក្តីស្នេហារបស់បុរសភាគច្រើនផ្តោតអារម្មណ៍ទៅលើការបង្ហាញអារម្មណ៍បែប ថា ប្រសិនជាគេថើប គេនឹងថើបបែបមិនអៀនខ្មាសដោយមិនខ្វល់ពីភ្នែកអ្នកដទៃ ឬនៅកណ្តាលវាល។
ចំនែកការសម្តែងចេញរបស់ស្ត្រីវិញមិនច្រើនដូចបុរសនោះទេ តែភាគច្រើនកើតទៅតាមអារម្មណ៍របស់បុរសបែបថា ពួកគេធ្វើអ្វី ពួកយើងក៏ព្រមទៅតាមអំពើចិត្តរបស់គេ៕
(ដកស្រង់ពី Spicy )