ប្រសិទ្ធភាពដ៏អស្ចារ្យរបស់ទឹកក្រូចឆ្មារក្នុងការព្យាបាលក្រួសក្នុងតម្រងនោម
លទ្ធផលស្រាវជ្រាវរបស់ពួក អ្នកវិទ្យាសាស្ដ្រអាមេរិក ដែលបាន ប្រកាសកាលពីពេលថ្មីៗនេះបានបង្ហាញ បន្ថែមពីផលប្រយោជន៍របស់ទឹកក្រូច ឆ្មារ ក្នុងការព្យាបាលជំងឺក្រួសនៅក្នុង តម្រងនោម ។តាមពួកអ្នកវិទ្យាសាស្ដ្រនៅ វិទ្យាស្ថានម៉ាយូ ឃ្លីនិច បានអះអាងថា ពពួកម៉ូលេគុលអាស៊ីត ស៊ីទ្រិកក្នុងទឹកក្រូចឆ្មារ គឺជាសារធាតុ ដែលអាចជួយបំបែកដុំក្រួសនៅតម្រង នោម ឬទឹកនោមដែលជាដុំកំណករបស់ សារជាតិរ៉ែ និងអាស៊ីត ប៉ុន្ដែទោះបីជា យ៉ាងណាក៏ដោយទឹកក្រូចឆ្មារនេះ គឺមានប្រសិទ្ធភាពក្នុងការព្យាបាល ដុំក្រួសដែលមានទំហំតូច ឬមធ្យម ប៉ុណ្ណោះ ។
ពួកអ្នកវិទ្យាសាស្ដ្របានទូន្មាន អ្នកកើតក្រួសនៅក្នុងតម្រងនោមថា គួរប្រើប្រាស់ទឹកក្រូចឆ្មារដាក់ស្ករតិច និងមានបន្ថែមទឹកឃ្មុំ ៣ ស្លាបព្រា ប្រមាណ២លីត្រក្នុង១ថ្ងៃ ៕