ការមានទម្ងន់ខ្លួនស្រាលឬស្គម
គឺជាបញ្ហាមួយដែល តែងតែកើតមាន នាពេលបច្ចុប្បន្ននេះ។ មូលហេតុ
ដែលអាច បណ្តាលអោយអ្នក មានស្ថានភាពបែបនេះនោះគឺ អាចដោយសារតែ ការកើនឡើងនូវកម្រិត
ស្ត្រេស ការបរិភោគអាហារមិនទៀតទាត់ និង ទំលាប់នៃការទទួលទានអាហារ ដែលមិនបានផ្តល់ផល ល្អចំពោះសុខភាព ឬ ការមិន
សូវធ្វើការហាត់ប្រាណ និង ក៏វាអាចជាតំណពូជ។
ប្រសិនបើអ្នកកំពុងស្វែងរក
ពីវិធីក្នុងការបង្កើនទម្ងន់របស់អ្នក អោយបានពីរបីគីឡូទៀត នោះអ្នកអាចនឹងសាកល្បង
អនុវត្តនូវវិធីមួយចំនួន ដូចខាងក្រោមនេះ ។ ចំណុចទីមួយនោះគឺថា
អ្នកត្រូវពង្រឹងទម្ងន់របស់សាច់ដុំអ្នក ហើយចំណុចទីពីរនោះគឺ អ្នកត្រូវ
រក្សាអោយ ជាតិ ខ្លាញ់ ដែល មានផលមិនល្អ អោយស្ថិតនៅឆ្ងាយពីខ្លួនអ្នក ។
អ្នកអាចធ្វើការណាត់ជួបជាមួយនឹង
អ្នកជំនាញផ្នែក អាហារបំប៉ន ដើម្បីរៀបចំគម្រោងអាហារ
ដែលផ្តល់សុខភាពល្អ, គ្មានខ្លាញ់ និង ជាអាហារដែលសំបូរទៅដោយ ជាតិកាឡូរី។ អ្នកក៏ត្រូវតែ ផ្តោតផងដែរទៅលើ
ការហ្វឹកហាត់ផ្នែករាងកាយ ដើម្បីទទួលបានលទ្ធផល លឿនជាទី
គាប់ចិត្ត។ តែទោះជាយ៉ាងណាក៏ដោយ វាមាននូវវិធីក្នុងការជួយបង្កើនទម្ងន់
មួយចំនួនដែលមានភាពងាយស្រួល សម្រាប់អ្នក ក្នុងការអនុវត្តន៍តាម
ដែលវាហាក់នឹងអាចជួយអ្នកបាន។
វិធីដ៏សាមញ្ញ
ក្នុងការជួយបង្កើនទម្ងន់របស់អ្នក
• ទទួលទាននូវទឹកដោះគោ ក្រឡុកជាមួយនឹងផ្លែចេក
អោយបានមួយកែវពេញ យ៉ាងហោចណាស់ពីរដង ក្នុងមួយថ្ងៃ។ ជាជម្រើសផ្សេងទៀត
អ្នកអាចទទួលទានផ្លែចេក អោយបានយ៉ាងតិចណាស់ ៣ផ្លែក្នុងមួយថ្ងៃ
។ អ្នកអាចបន្តញុំាវា ជាមួយនឹងទឹកដោះគោមួយកែវ ឬ ទឹកដោះគោកកមួយចាន។ ប្រសិនបើ អ្នកមិនចូលចិត្តទទួលទាន ផ្លែចេកនោះទេ អ្នកក៏អាច
កិនផ្លែឈើគ្រប់មុខចូលគ្នា ជាមួយនឹងទឹក ដោះគោ។ផ្លែឈើទាំងនោះ
អាចនឹងជួយផ្តល់ជាតិស្ករដល់ ប្រព័ន្ធការពារអ្នកបានគ្រប់គ្រាន់
ហើយទឹកដោះ គោគឺជាប្រភពដ៏ល្អ នៃប្រូតេអ៊ីន។
• ផ្លែត្រសក់ស្រូវ ក៏ជាកត្តាជំរុញនៃការ
កើនទម្ងន់របស់អ្នកបានផងដែរ។ អ្នកត្រូវ ទទួលវាអោយ
បានបី ផ្លែធំៗ ក្នុងមួយថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អ ។
• ផឹកទឹកដោះគោក្តៅឧណ្ណៗ
ដែលមានលាយជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ អោយបានជាប្រចាំ។
ដូចគ្នានេះដែរ អ្នកអាចបន្ថែម date palms , ផ្លែល្វា និង ផ្លែអាល់មុន ទៅក្នុងទឹកដោះគោ និង ដាក់អោយវា ក្តៅ។
វាអាចជាវិធីដ៏ល្អ សម្រាប់អ្នកទាំងឡាយណា ដែលកំពុងព្យាយាម
ប្រឈមនឹងបញ្ហាទំងន់ខ្លួនស្រាល នេះ។
• ផ្លែស្វាយ គឺជាប្រភេទផ្លែឈើផ្សេងទៀត
ដែលត្រូវបានគេគិតថា វាមានប្រសិទ្ធភាព ក្នុងការជួយបង្កើន ទម្ងន់របស់អ្នក។
អ្នកអាចញុំាផ្លែស្វាយមួយផ្លែ រួចបន្ថែមជាមួយនឹងទឹកដោះគោមួយកែវ ។
ឬក៏អ្នកអាច ធ្វើទឹកដោះគោក្រឡុក ជាមួយនឹងផ្លែស្វាយ
ហើយទទួលទានអោយបានទៀងទាត់ នៅក្នុងរយៈពេលមួយ ខែ។ វិធីនេះ ត្រូវបានគេជឿថា
ធ្វើអោយអ្នកកើនទម្ងន់បានយ៉ាងឆាប់។
• ទំពាំងបាយជូរក្រៀម គឺបានជួយក្នុងការ
បង្កើនទម្ងន់របស់អ្នក។ អ្នកអាចពិចារណាពី ការទទួលទានវា
អោយបាន ៣០ក្រាមជារៀងរាល់ថ្ងៃ។
• ផ្លែល្វា គឺជាការព្យាបាលដ៏ប្រសើរបំផុត
សម្រាប់បញ្ហាដែលទាក់ទងនឹង ការមិនឃ្លានអាហារ និង ការស្រកទំងន់។
យកវា ពី ៣ ទៅ៤ផ្លែ ជ្រមុជចូលទៅក្នុងទឹក ទុកវាចោលមួយយប់
និង យកវាមកប្រើ នៅក្នុងព្រឹកស្អែក។
• យកម្ស៉ៅយិនស៊ិន មកលាយជាមួយនឹង
ម្ស៉ៅគ្រាប់ផ្លែទទឹម ហើយទទួលទានវាជា ពីរដងក្នុងមួយថ្ងៃ ជាមួយនឹង
ទឹកដោះគោមួយកែវ ឬ ជាមួយនឹងទឹក។ អ្នកអាចប្រើវា សម្រាប់ការស្រកទម្ងន់
និង ការបង្កើនថាមពលរាងកាយ។
• ប្រសិនបើវិធីសាមញ្ញទាំងនេះ
នៅតែមិនមានប្រសិទ្ធភាពចំពោះអ្នកទេ នោះអ្នកត្រូវស្វែងរកដំបូន្មាន
ពីអ្នក ជំនាញផ្នែកអាហារបំប៉ន ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត ៕
អត្ថបទ ពី : www.health.com.kh