វត្ថុបុរាណបុរសបែបណាដែលស្ត្រីចូលចិត្ត

អាចចាត់ទុកថាជាចម្ងល់មួយដែលបានកប់ទុកនៅក្នុងដូងចិត្តបុរស និងស្រ្តីជាយូរមកហើយថា វត្ថុបុរាណបុរសដែលស្រ្តីចូលចិត្តមានលក្ខណៈតូចវែង ឬធំហើយខ្លី?.

សារៈប្រយោជន៍ ៧ ប្រការចំពោះការរួមរ័ក

មានមនុស្សមួយចំនួនយល់ថា ការរួមភេទធ្វើឲ្យមនុស្សបាត់បង់ការចង់ចាំ អស់កំលាំង សុខភាពចុះទ្រុឌទ្រោម និងចាស់មុនអាយុជាដើម។ ប៉ុន្តែឆ្លងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា.

១០ វិធីជួយឲ្យបុរសមិនឆាប់ព្រួសពិស

បញ្ហាផ្លូវភេទដែលធ្វើឲ្យបុរសបុរសគ្រប់វ័យពិបាកចិត្តនោះ គឺអ្វីក្រៅពីការឆាប់ចេញទឹកកាម នោះទេ។ តែអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះគឺកង្វល់ខ្លាចធ្វើឲ្យគួស្នេហ៍របស់ខ្លួនមិនពេញចិត្.

អត្ថប្រយោជន៍​គ្រាប់​ជី​ចំពោះ​សុខភាព ដែល​អ្នក​អាច​មិន​ដឹង

គ្រាប់ ​ជី​ជា​ឱសថ​ធម្មជាតិ​ដ៏​ល្អ​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​ពេញ​និយម​ទទួលទាន ដោយ​សារ​វា​អាច​កាត់បន្ថយ​ការ​ស្រេកទឹក និងអាការក្ដៅក្នុង.

អង្គជាតិនឹងឡើងធំពេញទំហឹងនៅពេលបុរសអាយុប៉ុន្មានឆ្នាំ ?

លឹងរបស់ក្មេងប្រុសនឹងចាប់ផ្តើមលូតលាស់ធំធាត់នៅពេលដល់អាយុឈានដល់វ័យជំទង់ប្រហែលចាប់ពីអាយុ១១ឆ្នាំឡើងទៅ ហើយវានឹងឈប់លូតលាស់.

Wednesday, September 30, 2015

ទទួលទាន​ម្ទេស​អាចជួយ​អូសបន្លាយ​អាយុ​



ទទួលទាន​ម្ទេស​អាចជួយ​អូសបន្លាយ​អាយុ​

​ការទទួល​ទាន​អាហារ​មាន​ម្ទេស​ហឹរ​ជាប្រចាំ អាចជួយ​អូសបន្លាយ​អាយុ​, បន្ថយ​ហានិភ័យ​កើត​មហារីក​, ជំងឺ​សរសៃឈាម​បេះដូង និង​ដង្ហើម​, តាម​ការ​ឲ្យ​ដឹង​របស់​ពួក​ជំនាញការ​ចិន ។​
​ពួក​ជំនាញការ​នៅ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សុខាភិបាល​ជាតិចិន បាន​ដំណើរការ​ស្រាវជ្រាវ និង​តាមដាន​ទម្លាប់​ទទួលទាន និង​ស្ថានភាព​សុខភាព​របស់​មនុស្ស​ជិត ៥០០.០០០ នាក់ ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ។ លទ្ធផល​បង្ហាញថា អ្នក​ទទួលទាន​អាហារ​មាន​ម្ទេស​ហឹរ​ច្រើន​រាល់ថ្ងៃ មាន​ហានិភ័យ​បាត់បង់​ជីវិត​ទាប​ជាង ១៤% ប្រៀប​នឹង​អ្នក​ទទួលទាន​ម្ទេស​ហឹរ​តែម្តង​ក្នុង​១​សប្តាហ៍ ។​
​ទន្ទឹម​នោះ​, ពួក​ជំនាញការ​នៅ​សង្កេតឃើញថា ក្រៅពី​ការជួយ​បង្កើន​អាយុ​, ម្ទេស​នៅ​ធ្វើ​ឲ្យ​ថយចុះ​ហានិភ័យ​បាត់បង់​ជីវិត​ដោយសារ​មហារីក​, ជំងឺ​សរសៃឈាម និង​ជំងឺ​ផ្លូវដង្ហើម ។​
​ក្រុម​ជំនាញការ​ចិន​ចាត់ទុកថា “​ក៏​ដូច​ការស្រាវជ្រាវ​មុនៗ​នេះដែរ ការស្រាវជ្រាវ​នេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​ការពារ​សុខភាព​មនុស្ស​របស់​អាហារ​ មាន​ម្ទេស​ហឹរ​។ ជាក់ស្តែង សារជាតិ Capsaicine – សមាសធាតុ​សំខាន់​របស់​ផ្លែ​ម្ទេស ត្រូវបាន​ចាត់ទុកថា​មាន​ប្រសិទ្ធភាព​ប្រឆាំង​ធាត់​, រលាក​, ចំណាស់ និង​មហារីក​, អាស្រ័យ​ហេតុ​នោះ អ្នក​ទទួលទាន​ម្ទេស​ជា​ប្រ​ចាម​ច្រើន​មាន​អាយុ​ខ្ពស់ជាង ៕ ដោយ​៖ កណិការ​

ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​របស់​ទឹកក្រូច​ឆ្មារ​ក្នុងការ​ព្យាបាល​ក្រួស​ក្នុង​តម្រងនោម​



ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​របស់​ទឹកក្រូច​ឆ្មារ​ក្នុងការ​ព្យាបាល​ក្រួស​ក្នុង​តម្រងនោម​ ​

​​លទ្ធផល​ស្រាវជ្រាវ​របស់​ពួក អ្នកវិទ្យាសាស្ដ្រ​អាមេរិក ដែល​បាន ប្រកាស​កាលពីពេល​ថ្មីៗ​នេះ​បានបង្ហាញ បន្ថែម​ពី​ផលប្រយោជន៍​របស់​ទឹកក្រូច ឆ្មារ ក្នុងការ​ព្យាបាល​ជំងឺ​ក្រួស​នៅក្នុង តម្រងនោម ។​
​​តាម​ពួក​អ្នកវិទ្យាសាស្ដ្រ​នៅ វិទ្យាស្ថាន​ម៉ា​យូ ឃ្លី​និ​ច បាន​អះអាងថា ពពួក​ម៉ូលេគុល​អាស៊ីត ស៊ី​ទ្រិ​ក​ក្នុង​ទឹកក្រូច​ឆ្មារ គឺជា​សារធាតុ ដែល​អាចជួយ​បំបែក​ដុំ​ក្រួស​នៅ​តម្រង នោម ឬ​ទឹកនោម​ដែលជា​ដុំ​កំណក​របស់ សារជាតិ​រ៉ែ និង​អាស៊ីត ប៉ុន្ដែ​ទោះបីជា យ៉ាងណាក៏ដោយ​ទឹកក្រូច​ឆ្មារ​នេះ គឺមាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល ដុំ​ក្រួស​ដែលមាន​ទំហំ​តូច ឬ​មធ្យម  ប៉ុណ្ណោះ ។​
​​
ពួក​អ្នកវិទ្យាសាស្ដ្រ​បាន​ទូន្មាន អ្នក​កើត​ក្រួស​នៅក្នុង​តម្រងនោម​ថា គួរប្រើ​ប្រាស់​ទឹកក្រូច​ឆ្មារ​ដាក់​ស្ករ​តិច និង​មាន​បន្ថែម​ទឹកឃ្មុំ ៣ ស្លាបព្រា ប្រមាណ​២​លីត្រ​ក្នុង​១​ថ្ងៃ ៕​
 

អត្ថប្រយោជន៍​គ្រាប់​ជី​ចំពោះ​សុខភាព ដែល​អ្នក​អាច​មិន​ដឹង



អត្ថប្រយោជន៍​គ្រាប់​ជី​ចំពោះ​សុខភាព ដែល​អ្នក​អាច​មិន​ដឹង
គ្រាប់ ​ជី​ជា​ឱសថ​ធម្មជាតិ​ដ៏​ល្អ​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​ពេញ​និយម​ទទួលទាន ដោយ​សារ​វា​អាច​កាត់បន្ថយ​ការ​ស្រេកទឹក និងអាការក្ដៅក្នុង។ ប៉ុន្តែ​ក្រៅ​ពី​នេះ​ គ្រាប់​ជី​នៅ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព ​និង​សម្រស់​ជា​ច្រើន​ទៀត ហួស​ពី​ការ​ស្មាន។


១. គ្រាប់​ជី​សម្បូរ​ទៅ​ដោយ​សារធាតុ​អូមេហ្គា 3 ដែល​ល្អ​សម្រាប់​សុខភាព​ខួរ​ក្បាល និង​បេះដូង ហើយវាក៏​មាន​ផ្ទុកជាតិ​អូមេហ្គា 3 ច្រើន​ជាង​ត្រី​សូម៉ុង​ដល់​ទៅ​៨​ដង។

២. សម្បូរ​ជាតិ​សរសៃ​ច្រើន ហើយ​អត្ថប្រយោជន៍​របស់​វា​មានដូចជា​ ល្អ​ចំពោះ​ប្រព័ន្ធ​បញ្ចេញ​ចោល ជួយ​ព្យាបាល​ជំងឺ​ក្ដៅ​ក្នុង ការពារ​ប្រព័ន្ធ​រំលាយ​អាហារ និង​ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។
៣. គ្រាប់​ជី​គ្មាន​សារធាតុ​គីមី​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព។



៤. វា​មាន​ជាតិ​ប្រូតេអ៊ីន​២០% ខ្ពស់​ជាង​ផ្លែឈើ​មួយ​ចំនួន។
៥. ប្រូតេអ៊ីន​ដែល​មាន​ក្នុង​គ្រាប់​ជី​មាន​ផ្ទុក​ទៅ​ដោយ​អាស៊ីដ​អាមីណូ​ទាំង​៨​ប្រភេទ។
៦. គ្រាប់​ជី​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រឆាំង​នឹងសារធាតុ​​អុកស៊ីតកម្ម។

៧. សម្បូរ​ទៅ​ដោយ​សារជាតិ​កាល់ស្យូម​ច្រើនជាង​ទឹកដោះគោ​៥​ដង។
៨. វា​មាន​ផ្ទុក​វីតាមីន C ច្រើនជាង​ក្រូច​៧​ដង។



៩. មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​មាន​ផ្ទុក​ជាតិ​ដែក​ច្រើន​ជាង​ស្ពៃ​ខ្មៅ​៣​ដង។
១០. វា​មាន​សារធាតុ​ប៉ូតាស្យូម​ច្រើនជាង​ផ្លែ​ចេក​២​ដង។
១១. ផ្ដល់​ឲ្យ​មាន​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រឹមត្រូវ​ល្អ។
១២.មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ វា​ក៏​ល្អ​ចំពោះ​សម្រស់​ដែល​ធ្វើឲ្យ​ស្បែក ក្រចក និង​សក់​មាន​សុខភាព​ល្អ ៕
ចំណាំ៖ ចំពោះ​ការ​ទទួលទាន​គ្រាប់​ជី​មួយ​ថ្ងៃ​បាន​តែ​១៥​ក្រាម​ប៉ុណ្ណោះ ហើយ​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដោយសារ​គ្រាប់​ជី​សម្បូរ​ជាតិ​សរសៃ​ច្រើន៕